1. លក្ខខណ្ឌនៃការប្រើប្រាស់ មហានគរ ម៉ូបាល


  1. សេចក្តីផ្តើម

    1. លក្ខខណ្ឌទាំងនេះ (“លក្ខខណ្ឌជាក់លាក់”) គ្រប់គ្រងលើការប្រើប្រាស់កម្មវិធីសេវាធនាគារចល័តរបស់គ្រឹះស្ថាន មហានគរដែលមានឈ្មោះថា“មហានគរ ម៉ូបាល”។ សម្រាប់អ្នកប្រើប្រាស់កម្មវិធី មហានគរ ម៉ូបាល ពិតជាមានសារៈសំខាន់ណាស់ក្នុងការអានលក្ខខណ្ឌជាក់លាក់ដោយយកចិត្តទុកដាក់។ តាមរយៈការចុះឈ្មោះ និងប្រើប្រាស់ មហានគរ ម៉ូបាល មានន័យថាលោកអ្នកយល់ព្រមអនុលោមតាមលក្ខខណ្ឌជាក់លាក់នេះ។ ដោយចុច“យល់ព្រម” បញ្ជាក់ថា អ្នកបានអាន យល់ ទទួលស្គាល់ ទទួលយក និងផ្តល់ការយល់ព្រមច្បាស់លាស់របស់អ្នកចំពោះលក្ខខណ្ឌជាក់លាក់នេះ។

  2. ១. ការពិពណ៌នាពីសេវាកម្ម


    1. ១.១. មហានគរ ម៉ូបាល ប្រើប្រាស់បណ្តាញទូរគមនាគមន៍របស់ប្រតិបត្តិករទូរស័ព្ទចល័តដែលចូលរួម(ប្រតិបត្តិករទូរស័ព្ទ)។ មហានគរ ម៉ូបាល អនុញ្ញាតឲ្យអ្នកចូលរួមប្រើប្រាស់គណនីរបស់ខ្លួន និងសេវាធនាគារមួយចំនួនដែលមាននៅក្នុង មហានគរ ម៉ូបាល ពីមួយពេលទៅមួយពេលក្នុងទម្រង់ដែលងាយស្រួលជាងក្នុងការមើល និងធ្វើឲ្យប្រតិបត្តិការលើទូរស័ព្ទរបស់អ្នកមានប្រសិទ្ធភាព។

    2. ១.២. សម្រាប់ព័ត៌មានលម្អិតអំពី មហានគរ ម៉ូបាល សូមយោងលើសំណួរញឹកញាប់ដែលមាននៅលើគេហទំព័រ របស់ មហានគរ។

    3. ១.៣. មុខងារសំខាន់ៗរបស់ មហានគរ ម៉ូបាល រួមមាន៖

      1. ក. ពិនិត្យមើលសមតុល្យគណនីរបស់អ្នក
      2. ខ. ពិនិត្យមើលព័ត៌មានលម្អិតអំពីប្រតិបត្តិការទាំងអស់របស់អ្នក
      3. គ. ធ្វើការផ្ទេរប្រាក់ទៅគណនីមហានគរ ធនាគារក្នុងស្រុក គណនី Wallet តាមរយៈបាគង និងស្ថាប័នសេវាកម្មទូទាត់
      4. ឃ. បញ្ចូលទឹកប្រាក់ទូរស័ព្ទ
      5. ង. បើកគណនីថ្មី (បើកគណនីមហានគរថ្មី)
      6. ច. ទូទាត់វិក្កយបត្រ
      7. ឆ. គណនីបាគង
      8. ជ. កាត (បង្កើតកាតATM និងកាតនិម្មិត)
      9. ឈ. ផ្ទេរប្រាក់ទៅ ATM ដោយប្រើសេវា i-Cash
      10. ញ. ស្កែន QR កូដ
      11. សម្រាប់ព័ត៌មានលម្អិតអំពីមុខងារ និងសេវាកម្ម មហានគរ ម៉ូបាល សូមពិនិត្យមើលមុខងារនៃ មហានគរ ម៉ូបាល។

  3. ២. លក្ខខណ្ឌអ្នកប្រើប្រាស់


    1. ២.១. អ្នកជាម្ចាស់នៃគណនី មហានគរ។

    2. ២.២. អ្នកមានទូរស័ព្ទដៃទំនើបដែលមានលក្ខខណ្ឌពេញលេញ។

    3. ២.៣. អ្នកមានលេខទូរស័ព្ទដែលមានសុពលភាព និងកំពុងដំណើរការ។

    4. ២.៤. អ្នកបានតម្លើងនៃកម្មវិធី មហានគរ ម៉ូបាល នៅលើទូរស័ព្ទរបស់អ្នកដោយប្រើលេខទូរស័ព្ទមានសុពលភាពដែលបានចុះឈ្មោះពេលបើកគណនីប្រាក់បញ្ញើសន្សំជាមួយមហានគរ។

    5. ២.៥. អ្នកទទួលស្គាល់ថាគ្រឹះស្ថាន មហានគរ រក្សាសិទ្ធិក្នុងការបដិសេធសំណើសុំបើកដំណើរការកម្មវិធី មហានគរ ម៉ូបាលរបស់អ្នក ដោយមិនផ្តល់មូលហេតុណាមួយអំឡុងពេលបើកដំណើរការកម្មវិធី។

  4. ៣. ថ្លៃសេវា និងបន្ទុក


    1. ៣.១ កម្មវិធី មហានគរ ម៉ូបាល អាចប្រើប្រាស់ដោយឥតគិតថ្លៃ។ ប៉ុន្តែ ថ្លៃសេវា និងអាចអនុវត្តន៍នៅពេលអ្នកធ្វើប្រតិបត្តិការមួយចំនួន ឬប្រើប្រាស់ផលិតផល ឬសេវាកម្មជាក់លាក់ណាមួយដែលមានក្នុងកម្មវិធី មហានគរ ម៉ូបាល ដែលអនុលោមតាមលក្ខខណ្ឌជាក់លាក់។ អ្នកផ្តល់សិទ្ធិឲ្យគ្រឹះស្ថាន មហានគរ ដកប្រាក់ចេញពីគណនីរបស់អ្នកនូវថ្លៃសេវា និងបន្ទុកដែលអនុវត្តន៍ទាំងអស់នោះដូចមានរៀបរាប់ក្នុងលក្ខខណ្ឌជាក់លាក់។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ អាចដាក់ឲ្យប្រើប្រាស់នូវថ្លៃសេវា និងបន្ទុកបន្ថែមនានាសម្រាប់ការប្រើប្រាស់នៃកម្មវិធី មហានគរ ម៉ូបាល របស់អ្នកពីមួយពេលទៅមួយពេល ហើយគ្រឹះស្ថាន មហានគរ ក៏អាចផ្លាស់ប្តូរថ្លៃសេវា និងបន្ទុកនានាពីមួយពេលទៅមួយពេលដែរ។ ព័ត៌មានលម្អិតអំពីថ្លៃសេវា និងបន្ទុកនាពេលបច្ចុប្បន្នរបស់គ្រឹះស្ថាន មហានគរ មាននៅតាមការិយាល័យសាខានៃគ្រឹះស្ថាន មហានគរ។ មុនពេលធ្វើប្រតិបត្តិការ អ្នកយល់ព្រមពិនិត្យថ្លៃសេវា និងបន្ទុកនាពេលបច្ចុប្បន្ន ហើយអ្នកយល់ព្រមទទួលយកថ្លៃសេវា និងបន្ទុកដោយធ្វើប្រតិបត្តិការ។

    2. ៣.២ អ្នកអាចទូទាត់បន្ទុកជូនក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទសម្រាប់ការដោនឡូត ធ្វើបច្ចុប្បន្នភាព និងប្រើប្រាស់កម្មវិធី មហានគរ ម៉ូបាល។ បន្ទុកណាមួយជាការទទួលខុសត្រូវរបស់អ្នកតែម្នាក់ប៉ុណ្ណោះ ហើយបញ្ហានានាពាក់ព័ន្ធនឹងបន្ទុកគួរតែលើកឡើងជាមួយប្រតិបត្តិករទូរស័ព្ទ។ អ្នកគួរតែទាក់ទងប្រតិបត្តិករទូរស័ព្ទសម្រាប់ព័ត៌មានបន្ថែមអំពីថ្លៃសេវា និងបន្ទុកនានារបស់ពួកគេ។

  5. ៤. ការកម្រិតសេវាកម្ម


  6. ៤.១ កម្រិតប្រតិបត្តិការ


    1. ៤.១.១ ជាផ្នែកមួយនៃវិធានការកាត់បន្ថយហានិភ័យជាប្រចាំ មហានគរ រក្សាសិទ្ធិក្នុងការកំណត់ និងការផ្លាស់ប្តូរកម្រិតចំនួនទឹកប្រាក់ប្រតិបត្តិការ លក្ខខណ្ឌ ព្រមទាំងគោលដៅនៃការផ្ទេរប្រាក់ និងបញ្ហាផ្សេងៗគ្រប់ពេលវេលា ដោយមិនបានជម្រាបជូនដំណឹងជាមុន។ សម្រាប់ព័ត៌មានលម្អិតអំពីការកម្រិតចំនួនទឹកប្រាក់ប្រតិបត្តិការ សូមពិនិត្យមើលគោលការណ៍ និងនីតិវិធីនៃការប្រើប្រាស់កម្មវិធីម៉ូបាលរបស់យើង។

  7. ៤.២ កម្រិតការចូលប្រើប្រាស់


    1. ៤.២.១ ដើម្បីបង្ការហានិភ័យដែលអាចកើតមានណាមួយ អ្នកនឹងមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់កម្មវិធី មហានគរ ម៉ូបាល ក្នុងស្ថានភាពប្រាស់ចាកពីសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្តាញទូរគមនាគមន៍ដូចខាងក្រោម៖

      1. ក. អ្នកប៉ុនប៉ងថត ឬថតអេក្រង់ខណៈពេលកម្មវិធី មហានគរ ម៉ូបាលកំពុងដំណើរការលើឧបករណ៍។
      2. ខ. ទូរស័ព្ទរបស់អ្នកត្រូវបានផលិតសម្រាប់ប្រទេសជាក់លាក់ណាមួយដែលកំណត់ជាក់លាក់របស់ប្រព័ន្ធប្រតិបត្តិការពិសេសណាមួយដែលមិនត្រូវគ្នាជាមួយនឹងស្តង់ដាអន្តរជាតិ។

  8. ៤.៣ ការតភ្ជាប់


    1. ៤.៣.១ មហានគរ មិនទទួលខុសត្រូវចំពោះអតិថិជនសម្រាប់ភាពមិនពេញលេញ ភាពមិនអាចរកបាន ការខកខាន ការព្យួរ ឬការពន្យារណាមួយនៅក្នុងកម្មវិធី មហានគរ ម៉ូបាល ឡើយ (រួមមាន ការបញ្ជូនការផ្តល់សញ្ញា ឬការផ្តល់ដំណឹងណាមួយ ឬការទទួល ឬការអនុវត្តនូវការណែនាំណាមួយ) ដោយសារកត្តាណាមួយដែលមិនស្ថិតក្រោមការគ្រប់គ្រងសមស្របរបស់គ្រឹះស្ថាន មហានគរ។ សូមយោងលើប្រការ៩ សម្រាប់ព័ត៌មានបន្ថែមអំពីកម្រិតនៃការទទួលខុសត្រូវរបស់គ្រឹះស្ថាន មហានគរ។

  9. ៤.៤ ការថែរក្សាប្រព័ន្ធ


    1. ៤.៤.១ គ្រឹះស្ថាន មហានគរ អាចបន្ថែម ឬផ្អាកមុខងារណាមួយ ឬព្យួរប្រតិបត្តិការកម្មវិធី មហានគរ ម៉ូបាល ឬសេវាកម្មណាមួយរបស់ខ្លួននៅគ្រប់ពេលវេលា៖

      1. ក. តាមការយល់ឃើញរបស់គ្រឹះស្ថាន មហានគរ ប្រសិនបើមានការគំរាមកំហែងមួយចំពោះប្រព័ន្ធណាមួយពាក់ព័ន្ធនឹងកម្មវិធី មហានគរ ម៉ូបាល ឬផ្នែកណាមួយនៃប្រព័ន្ធ
      2. ខ. សម្រាប់គោលបំណងអនុវត្តន៍ការថែទាំជាប្រចាំ និងការងាររដ្ឋបាលផ្សេងៗ។


    2. ៤.៤.២ មហានគរ ម៉ូបាល ជាកម្មវិធីវិវឌ្ឍជាប្រចាំដែលនឹងមានការបញ្ចញជំនាន់ថ្មីជាញឹកញាប់ដើម្បីនាំមកនូវមុខងារនិងការអភិវឌ្ឍថ្មី ព្រមទាំងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការផងដែរ។ អ្នកត្រូវធ្វើបច្ចុប្បន្នភាព និងប្រើប្រាស់ជំនាន់ថ្មីនៃកម្មវិធី មហានគរ ម៉ូបាល ដែលមានបច្ចុប្បន្នភាពបំផុត។

    3. ៤.៤.៣ ពីមួយពេលទៅមួយពេល គ្រឹះស្ថាន មហានគរ អាចឲ្យអ្នកប្រើប្រាស់កម្មវិធីធ្វើបច្ចុប្បន្នភាពកម្មវិធី មហានគរ ម៉ូបាល មកជំនាន់ចុងក្រោយបង្អស់ដើម្បីសុវតិ្ថភាព និងដំណើរការត្រូវគ្នា។

  10. ៥. សុវត្ថិភាព


  11. ៥.១ ការប្រុងប្រយ័ត្នជាមុនទូទៅ


    1. ៥.១.១ អ្នកត្រូវទទួលខុសត្រូវចំពោះ និងត្រូវប្រឹងប្រែងខ្ពស់បំផុតដើម្បីបង្ការការប្រើប្រាស់ និងការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតណាមួយនូវកម្មវិធី មហានគរ ម៉ូបាល នៅលើទូរស័ព្ទ និង/ឧបករណ៍នានារបស់អ្នក និងដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងអត្តសញ្ញាណសុវត្ថិភាពនានាគ្រប់ពេលវេលា។ ឧទាហរណ៍ អ្នក៖

      1. ក. មិនត្រូវអនុញ្ញាតឲ្យអ្នកផ្សេងប្រើប្រាស់អត្តសញ្ញាណសុវត្ថិភាពរបស់អ្នកដើម្បីចូលប្រើប្រាស់គណនីរបស់អ្នក ឬកម្មវិធី មហានគរ ម៉ូបាល នៅលើទូរស័ព្ទរបស់អ្នក។
      2. ខ. មិនត្រូវអនុញ្ញាតឲ្យអ្នកផ្សេងណាមួយបើកសោទូរស័ព្ទរបស់អ្នក ឬ រក្សាឧបករណ៍កំណត់អត្តសញ្ញាណតាម (Biometric Identifier) របស់ពួកគេនៅលើកម្មវិធី មហានគរ ម៉ូបាល និង/ឬ
      3. គ. មិនត្រូវការទុកទូរស័ព្ទរបស់អ្នកចោលមិនមានមើលថែ ខណៈពេលអ្នកនៅតែប្រើប្រាស់គណនីរបស់អ្នកនៅតែប្រើប្រាស់គណនីរបស់អ្នក ឬកម្មវិធី មហានគរ ម៉ូបាល។
      4. ឃ. ធានាថា អត្តសញ្ញាណសុវត្ថិភាពរបស់អ្នកសម្រាប់ចូលប្រើប្រាស់កម្មវិធី មហានគរ ម៉ូបាល នៅរក្សាការការពារសម្ងាត់ចំពោះតែអ្នកម្នាក់គត់ និងធានាថា អ្នកចាត់វិធានការសមស្របទាំងអស់ក្នុងការការពារអត្តសញ្ញាណទាំងនោះកុំឲ្យបង្ហាញនរណាម្នាក់ឡើយ។ ឧទាហរណ៍ អ្នកត្រូវ៖ ចងចាំអត្តសញ្ញាណសុវត្ថិភាពរបស់អ្នក មិនត្រូវសរសេរ ឬរក្សាអត្តសញ្ញាណសុវត្ថិភាពរបស់អ្នកនៅកន្លែងណាមួយជាទម្រង់ណាមួយ រួមមានអេឡិចត្រូនិក ឧទាហរណ៍ ក្នុងទូរស័ព្ទ ឬឧបករណ៍។
      5. ង. មិនត្រូវបង្ហាញអត្តសញ្ញាណសុវត្ថិភាពរបស់អ្នកទៅនរណាម្នាក់ (រួមមាន ប៉ូលីស បុគ្គលិកធនាគារ ឬអ្នកជាទីស្រលាញ់របស់អ្នក) និង/ឬ
      6. ច. ប្រុងប្រយ័ត្នដើម្បីធានាថា មិនមាននរណាម្នាក់អាចឃើញអ្នកបញ្ជូលអត្តសញ្ញាណសុវត្ថិភាពរបស់អ្នកឡើយ។

    2. ៥.១.២ អ្នកត្រូវចាក់សោទូរស័ព្ទរបស់អ្នក ឬចាត់វិធានការចាំបាច់ផ្សេងៗដើម្បីបញ្ជាក់ការប្រើប្រាស់កម្មវីធី មហានគរ ម៉ូបាល ដោយគ្មានការអនុញ្ញាត។

    3. ៥.១.៣ អ្នកត្រូវជូនដំណឹងមកគ្រឹះស្ថាន មហានគរ ភ្លាមៗដោយទូរស័ព្ទមកកាន់លេខ 1800-20-6666/ 023 8888 79 នៅពេលដឹងថា៖

      1. ក. ទូរស័ព្ទរបស់អ្នកបានបាត់ ឬត្រូវបានគេលួចបាត់។
      2. ខ. លេខសម្ងាត់ (PIN) របស់អ្នកត្រូវបានគេដឹង ឬអាចត្រូវអ្នកផ្សេងបានដឹង។
      3. គ. អ្នកផ្សេងអាចបើកសោទូរស័ព្ទរបស់អ្នក និង/ឬរក្សាស្នាមម្រាមដៃរបស់ពួកគេ និងឧបករណ៍កំណត់អត្តសញ្ញាណតាម (Biometric Identifier) នៅលើទូរស័ព្ទរបស់អ្នក ប្រសិនបើអ្នកអនុញ្ញាតឲ្យមានការកំណត់អត្តសញ្ញាណស្នាមម្រាមដៃរបស់អ្នកនៅលើកម្មវិធី មហានគរ ម៉ូបាល ឬ
      4. ឃ. មានការចូលប្រើប្រាស់គណនីរបស់ដោយគ្មានការអនុញ្ញាត តាមរយៈកម្មវិធី មហានគរ ម៉ូបាល។
      5. ង. អ្នកកត់សម្គាល់ថា កម្មវិធី មហានគរ ម៉ូបាល កំពុងស្នើសុំឲ្យបើកដំណើរការឡើងវិញនូវកម្មវិធីនេះ (ដែលអាចបង្ហាញថា កម្មវិធី មហានគរ ម៉ូបាល កំពុងបើកដំណើរការដោយប្រើអត្តសញ្ញាណសុវត្ថិភាពរបស់អ្នកនៅលើឧបករណ៍ផ្សេងទៀត)។

    4. ៥.១.៤ អ្នកត្រូវតម្លើងតែកម្មវិធីដែលបានអនុម័តនៅលើទូរស័ព្ទរបស់អ្នក ហើយអ្នកមិនត្រូវបដិសេធការចាក់សោកម្មវិធីលើ ទូរស័ព្ទរបស់អ្នក។

    5. ៥.១.៥ អ្នកត្រូវធ្វើបច្ចុប្បន្នភាពភ្លាមៗ និងនៅរក្សាឲ្យទាន់បច្ចុប្បន្នភាពនូវប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីសុវតិ្ថភាពសម្រាប់ ទូរស័ព្ទរបស់អ្នកនៅពេលក្រុមហ៊ុនផលិត ទូរស័ព្ទរបស់អ្នក ឬក្រុមហ៊ុនផ្តល់ប្រព័ន្ធប្រតិបត្តិការ ទូរស័ព្ទរបស់អ្នកបញ្ចេញកម្មវិធីសុវតិ្ថភាពនោះ។

    6. ៥.១.៦ អ្នកមិនត្រូវអនុញ្ញាតឲ្យអ្នកផ្សេងណាមួយរក្សាទុក អត្តសញ្ញាណតាម (Biometric Identifier) នៅលើទូរស័ព្ទរបស់អ្នក។

    7. ៥.១.៧ មុនពេលអ្នកលក់ឲ្យ ឬ ទូរស័ព្ទរបស់អ្នកទៅនរណាម្នាក់ អ្នកត្រូវលុបចោលកម្មវិធី មហានគរ ម៉ូបាល និងឧបករណ៍កំណត់អត្តសញ្ញាណតាម (Biometric Identifier) របស់អ្នកទាំងអស់ (ឧ. Touch ID ឬ Face ID) ដែលបានចុះឈ្មោះក្នុងទូរស័ព្ទ។

  12. ៥.២ អត្តសញ្ញាណសុវត្ថិភាព


    1. ៥.២.១ កម្មវិធី មហានគរ ម៉ូបាល និងសេវាកម្មរបស់កម្មវិធីនេះតម្រូវឲ្យប្រើប្រាស់អត្តសញ្ញាណសុវតិ្ថភាពដែលមានឈ្មោះអ្នកប្រើប្រាស់ និងលេខកូដ PIN ៤ ខ្ទង់ និងពាក្យសម្ងាត់ដែលមានចន្លោះពី ៨ ទៅ ១៥ ខ្ទង់តាមតម្រូវការនៃអក្សរធំ អក្សរតូច សញ្ញានិងលេខ។

    2. ៥.២.២ អំឡុងពេលបើកដំណើរការដំបូងនូវកម្មវិធី មហានគរ ម៉ូបាល អ្នកត្រូវបង្កើតឈ្មោះបើកចូល និងលេខសម្ងាត់ (PIN) ៤ ខ្ទង់ដែលមានសុវត្ថិភាព និងអាចចងចាំបានដែលនឹងត្រូវប្រើប្រាស់ដើម្បីបើកចូលប្រើប្រាស់កម្មវិធី មហានគរ ម៉ូបាល។

    3. ៥.២.៣ លេខសម្ងាត់ (PIN) ៤ ខ្ទង់សម្ងាត់របស់អ្នកមិនត្រូវមានលក្ខណៈដូចខាងក្រោមឡើយ៖

      1. ក. ថ្ងៃខែឆ្នាំកំណើត
      2. ខ. លេខរៀងតគ្នា (ឧ. 3456)
      3. គ. លេខដែលអាចងាយទស្សទាយ (ឧ. 1111 ឬ 2222)
      4. ឃ. ផ្នែកនៃលេខទូរស័ព្ទរបស់អ្នក
      5. ង. ទិន្នន័យផ្ទាល់ខ្លួនដែលងាយចូលប្រើប្រាស់បានយ៉ាងងាយផ្សេងៗ (ឧ. លេខបណ្ណបើកបរ លេខសោ ឬលេខផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងអ្នក)។

    4. ៥.២.៤ លើសពីនេះ អ្នកគួរពិចារណាប្រើប្រាស់លេខកូដផ្សេងៗគ្នាសម្រាប់បើកសោទូរស័ព្ទរបស់អ្នក និងកាត សេវាធនាគារ ឬឧបករណ៍ផ្សេងៗ។ យើងណែនាំឲ្យអ្នកផ្លាស់ប្តូរលេខសម្ងាត់ (PIN) សុវត្ថិភាពរបស់អ្នកឲ្យបានទៀងទាត់។

    5. ៥.២.៥ លក្ខខណ្ឌតម្រូវសម្រាប់ម្ចាស់គណនីរួមគ្នា៖

      1. ក. ម្ចាស់គណនី មហានគរ រួមគ្នាដែលប្រើប្រាស់កម្មវិធី មហានគរ ម៉ូបាល មិនត្រូវបានអនុញ្ញាតឲ្យចែករំលែកលេខសម្ងាត់ (PIN) កម្មវិធី មហានគរ ម៉ូបាល ឡើយ។ ប្រសិនបើម្ចាស់គណនីរួមគ្នានីមួយៗមានបំណងប្រើប្រាស់កម្មវិធី មហានគរ ម៉ូបាល នោះអ្នកនីមួយៗត្រូវមានលេខ CIF ផ្ទាល់ខ្លួនរបស់ពួកគេ (ព័ត៌មានអតិថិជន)។ ហើយចុះឈ្មោះដាច់ដោយឡែកពីគ្នាសម្រាប់កម្មវិធី មហានគរ ម៉ូបាល។
      2. ខ. ម្ចាស់គណនីរួមគ្នាអាចប្រើប្រាស់កម្រងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេដោយមានព័ត៌មានលម្អិតគណនីរួមគ្នាដើម្បីបើកដំណើរការកម្មវិធី មហានគរ ម៉ូបាល។ សិទ្ធិចូលប្រើប្រាស់គណនីរួមគ្នានឹងអនុវត្តតាមលក្ខខណ្ឌគណនីរួមគ្នា។
      3. គ. អំឡុងពេលចុះឈ្មោះ ម្ចាស់គណនីរួមគ្នានឹងត្រូវឲ្យបញ្ជូលលេខ CIF ដាច់ដោយឡែករបស់ពួកគេរៀងៗខ្លួន។

  13. ៥.៣ ការផ្ទៀងផ្ទាត់ (Biometric Identifier)


    1. ៥.៣.១ ដោយអ្នក ជាអ្នកប្រើប្រាស់ទូរស័ព្ទដែលមានលក្ខខណ្ឌពេញសិទ្ធិ អ្នកអាចជ្រើសរើសអនុញ្ញាតការផ្ទៀងផ្ទាត់(Biometric Identifier) ដើម្បីបើកចូលប្រើប្រាស់កម្មវិធី មហានគរ ម៉ូបាល ដោយប្រើកំណត់អត្តសញ្ញាណតាម(Biometric Identifier) ដែលបានចុះឈ្មោះនៅលើទូរស័ព្ទរបស់អ្នក។ កម្មវិធី មហានគរ ម៉ូបាល មិនប្រមូល ឬរក្សាទុកឧបករណ៍កំណត់អត្តសញ្ញាណតាម (Biometric Identifier) នេះ ហើយអត្តសញ្ញាណទាំងនោះត្រូវបានរក្សាទុកនៅលើ ទូរស័ព្ទរបស់អ្នកផ្ទាល់។

    2. ៥.៣.២ ប្រសិនបើអ្នកអនុញ្ញាត ឬប្រើប្រាស់ការកំណត់អត្តសញ្ញាណតាម (Biometric Identifier) ដើម្បីចូលប្រើប្រាស់កម្មវិធី មហានគរ ម៉ូបាល អ្នកត្រូវធានាថា ការកំណត់អត្តសញ្ញាណ (Biometric Identifier) ជាឧបករណ៍កំណត់អត្តសញ្ញាណតាម (Biometric Identifier) តែមួយគត់រក្សាទុកនៅលើទូរស័ព្ទដែលអ្នកប្រើប្រាស់ដើម្បីចូលប្រើប្រាស់កម្មវិធី មហានគរ ម៉ូបាល។ ប៉ុន្តែប្រសិនបើ នរណាម្នាក់ផ្សេងទៀតបានរក្សាទុកការកំណត់អត្តសញ្ញាណតាម(Biometric Identifier) របស់ពួកគេនៅលើឧបករណ៍ចល័តដែលអ្នកបានប្រើប្រាស់កម្មវិធី មហានគរ ម៉ូបាល នោះវាជាការបំពានលក្ខខណ្ឌជាក់លាក់ ហើយអ្នកទទួលស្គាល់ថា ពួកគេនឹងអាចចូលប្រើប្រាស់គណនីរបស់អ្នក រួមទាំងពិនិត្យមើល និងធ្វើប្រតិបត្តិការមួយចំនួននៅលើកម្មវិធី មហានគរ ម៉ូបាល ហើយប្រតិបត្តិការទាំងនេះនឹងត្រូវចាត់ទុកថាត្រូវបានអ្នកអនុញ្ញាត និងធ្វើឡើងដោយអ្នកបានដឹង និងយល់ព្រម។

  14. ៦. ការទទួលស្គាល់អ្នកប្រើប្រាស់


  15. ៦.១ ការផ្ទេរប្រាក់


    1. ៦.១.១ នៅពេលចាប់ផ្តើមផ្ទេរប្រាក់ណាមួយ អ្នកត្រូវតម្រូវឲ្យផ្តល់ព័ត៌មានមួយចំនួនរបស់អ្នកទទួលដែលនឹងមានភាពផ្សេងពីគ្នាអាស្រ័យលើប្រភេទនៃការផ្ទេរប្រាក់។

    2. ៦.១.២ នៅពេលធ្វើការផ្ទេរប្រាក់ទៅកាន់អ្នកទទួលដែលមានគណនី មហានគរ ឬWallet របស់ក្រុមហ៊ុនផ្តល់សេវាទូទាត់ (PSP) នោះកម្មវិធី មហានគរ ម៉ូបាល នឹងបង្ហាញឈ្មោះរបស់អ្នកទទួលសម្រាប់គោលបំណងតែមួយគត់គឺជួយអ្នកក្នុងការកំណត់អត្តសញ្ញាណអ្នកទទួលការផ្ទេរប្រាក់ប៉ុណ្ណោះ ហើយអ្នកយល់ព្រមមិនចែករំលែក ឬបង្ហាញឈ្មោះអ្នកទទួលទៅកាន់តតិយភាគីឡើយ។ ក្នុងករណីអ្នកចែករំលែក ឬបង្ហាញឈ្មោះអ្នកទទួលទៅកាន់តតិយភាគី នោះអ្នកយល់ព្រមថា អ្នកនឹងទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ដែលយើងទទួលរង (រួមមានការបាត់បង់បន្តបន្ទាប់ និងការពិន័យដោយបទបញ្ញត្តិនានា) ដែលបណ្តាលមកពីការចែករំលែក ឬការបង្ហាញរបស់អ្នកនូវឈ្មោះ និងលេខគណនីរបស់អ្នកទទួលទៅកាន់តតិយភាគីណាមួយអនុលោមតាមប្រការ ៨.៣។

    3. ៦.១.៣ អ្នកផ្តល់ការយល់ព្រមច្បាស់លាស់ថា គ្រឹះស្ថាន មហានគរ អាចបង្ហាញឈ្មោះរបស់អ្នកទៅកាន់នរណាម្នាក់ដែលប៉ុនប៉ងចាប់ផ្តើមធ្វើការផ្ទេរប្រាក់មកអ្នកពីគណនី មហានគរ របស់ពួកគេ ឬWallet របស់ក្រុមហ៊ុនផ្តល់សេវាទូទាត់ (PSP) មកកាន់គណនី មហានគរ របស់អ្នកនៅពេលដែលពួកគេដាក់បញ្ជូលលេខគណនីរបស់អ្នក ទោះនៅពេលការផ្ទេរប្រាក់មិនអាចបញ្ចប់ពេញលេញក៏ដោយ។

  16. ៦.២ ការទូទាត់/ការទិញ


    1. ៦.២.១ សម្រាប់ប្រតិបត្តិទូទាត់/ទិញណាមួយដែលធ្វើឡើងតាមរយៈកម្មវិធី មហានគរ ម៉ូបាល អ្នកយល់ព្រមថាយើងអាចបង្ហាញឈ្មោះរបស់អ្នក និងព័ត៌មានលម្អិតអំពីការទូទាត់ដែលអ្នកបានធ្វើឡើងទៅឲ្យអ្នកលក់ ឬពាណិជ្ជករ ដើម្បីជូនដំណឹង ឬជួយពួកគេក្នុងការកំណត់អត្តសញ្ញាណប្រតិបត្តិការ។

    2. ៦.២.២ យើងអាចលុបចោល ឬព្យួរការទូទាត់គ្រប់ពេលវេលាដោយមិនចាំបាច់ជូនដំណឹងដល់អ្នកទទួល។ ក្នុងកាលៈទេសៈមួយចំនួន គ្រឹះស្ថាន មហានគរ មិនអាចលុបចោលការទូទាត់ ឬទិញភ្លាមៗតាមការស្នើសុំរបស់អ្នកបង់ប្រាក់ឡើយ។ តាមការស្នើសុំរបស់អ្នកទូទាត់។ ក្នុងកំឡុងពេលមានការតម្រូវ ឬកាស្នើសុំតាមផ្លូវច្បាប់នានា អ្នកនឹងត្រូវបានជូនដំណឹងតាមមធ្យោបាយផ្សេងៗ (រួមមានការជូនដំណឹង) អំពីការខកខាន ឬការលុបចោលការទូទាត់ក្នុងដំណាក់កាលសន្ធានកម្មផ្សេងៗជាច្រើន។ អ្នកមានកាតព្វកិច្ចក្នុងការពិនិត្យ និងទទួលស្កាល់ការលុបចោលទាំងនេះ។

  17. ៦.៣ មហានគរ ទូទាត់/ផ្ទេរប្រាក់


    1. ៦.៣.១ អ្នកយល់ព្រមឲ្យគណនីរបស់អ្នករាយបញ្ជី និងបង្ហាញនៅពេលអ្នកស្កែន QR កូដជាមួយកម្មវិធី មហានគរ ម៉ូបាល ដែលបាន តម្លើងលើទូរស័ព្ទររបស់អ្នក។ ដោយមានការផ្ទៀងផ្ទាត់សុពលភាពមួយចំនួន គណនីមានលក្ខណៈមិនពេញលេញមួយចំនួនមិនត្រូវបានបង្ហាញសម្រាប់ការជ្រើសរើសឡើយ។

  18. ៦.៤ អត្រាប្តូរប្រាក់


    1. ៦.៤.១ អ្នកយល់ព្រមថា អត្រាប្តូរប្រាក់ និងការគណនាដែលបង្ហាញនៅក្នុងការកម្មវិធី មហានគរ ម៉ូបាល គឺសម្រាប់ជាឯកសារយោងទូទៅតែប៉ុណ្ណោះ ហើយអ្នកយល់ថា អត្រាប្តូរប្រាក់នៅក្នុងកម្មវិធី មហានគរ ម៉ូបាល មិនអាចបង្ហាញក្នុងពេលវេលាជាក់ស្តែង ហើយអត្រាប្តូរប្រាក់អនុវត្តន៍ចំពោះអ្នកក្នុងការប្រតិបត្តិជាក់ស្តែងរបស់អ្នកអាចខុសពីអត្រាប្តូរប្រាក់ដែលបង្ហាញនៅក្នុងកម្មវិធី មហានគរ ម៉ូបាល។

  19. ៦.៥ ការជូនដំណឹង


    1. ៦.៥.១ ការជូនដំណឹងតាមសារ (APN)

      1. ក. អ្នកយល់ព្រមថា តាមរយៈការចុះឈ្មោះសម្រាប់កម្មវិធី មហានគរ ម៉ូបាល គ្រឹះស្ថាន មហានគរ អាចផ្ញើ ឬត្រូវបានស្នើឲ្យផ្ញើសារ APN ទៅទូរស័ព្ទចល័តរបស់អ្នក។
      2. ខ. គ្រឹះស្ថាន មហានគរ មិនទទួលខុសត្រូវចំពោះការខាតបង់ ឬការខូចខាតដែលអ្នកទទួលរងបណ្តាលមកពីនរណាម្នាក់ដែលមិនមែនជាអ្នកដោយចូលប្រើប្រាស់សារ APN និងមាតិការបស់សារទាំងនោះបណ្តាលមកពីការធ្វេសប្រហែសរបស់អ្នក។
      3. គ. អ្នកទទួលរងការគិតកម្រៃសេវាពីប្រតិបត្តិករទូរស័ព្ទ បណ្តាលមកពីការប្រើប្រាស់កម្មវិធី មហានគរ ម៉ូបាល ឬសារ APN ណាមួយគឺជាការទទួលបន្ទុករបស់អ្នកតែប៉ុណ្ណោះ។


    2. ៦.៥.២ ការជូនដំណឹងតាមកម្មវិធី

      1. ក. អ្នកយល់ព្រមទទួលការផ្តល់សញ្ញា ឬជូនដំណឹងសម្រាប់គណនី មហានគរ របស់អ្នកសម្រាប់ប្រតិបត្តិការមួយចំនួន ឬការទំនាក់ទំនងផ្សព្វផ្សាយផ្នែកទីផ្សារ ឬការប្រកាសព័ត៌មានពីគ្រឹះស្ថាន មហានគរ។

  20. ៧. កាតព្វកិច្ចរបស់អ្នក


    1. ៧.១. អ្នកមិនត្រូវប្រើប្រាស់កម្មវិធី មហានគរ ម៉ូបាល សម្រាប់គោលបំណងណាមួយមិនមែនដើម្បីធ្វើការសាកសួរ ឬប្រតិបត្តិការសេវាធនាគារស្របច្បាប់នៅលើគណនីនានាដែលអ្នកមានសិទ្ធិស្របច្បាប់ក្នុងការប្រតិបត្តិការដោយអនុលោមតាមលក្ខខណ្ឌជាក់លាក់ និងលក្ខខណ្ឌអនុវត្តន៍ចំពោះអ្នក។

    2. ៧.២. អ្នកមិនត្រូវប្រើកម្មវិធី មហានគរ ម៉ូបាល សម្រាប់សកម្មភាពអាជីវកម្មហាមឃាត់នានាឡើយ។

    3. ៧.៣. អ្នកមិនត្រូវធ្វើសកម្មភាពក្លែងបន្លំ ឬគ្រោះថ្នាក់ពាក់ព័ន្ធនឹងកម្មវិធី មហានគរ ម៉ូបាល ឬកម្មវិធីរបស់វាឡើយ។ ឧទាហរណ៍ អ្នកមិនត្រូវចម្លង កែប្រែ ធ្វើឲ្យប៉ះពាល់អវិជ្ជមាន បំប្លែងវិស្វកម្ម ហែគចូលប្រើប្រាស់ ឬបញ្ចូលគ្រោះថ្នាក់ចូលក្នុងកម្មវិធី មហានគរ ម៉ូបាល ឬកម្មវិធីរបស់វា។

    4. ៧.៤. ប្រសិនបើអ្នកប្រើប្រាស់រូបថតនានាដើម្បីកែគណនីរបស់អ្នកតាមចិត្តអ្នកដែលអាចត្រូវបានចូលប្រើប្រាស់បានតាម រយៈកម្មវិធី មហានគរ ម៉ូបាល អ្នកធានាថា៖

      1. ក. រូបថតដែលអ្នកប្រើមិនមានមាតិកាដែលបំពាន ឬខុសច្បាប់ ឬនឹងត្រូវចាត់ទុកថាមិនអាចទទួលយកបានសម្រាប់ការពិនិត្យមើលដោយបុគ្គលដែលមានអាយុតិចជាង ១៨ ឆ្នាំ។
      2. ខ. អ្នកបានថតរូប (ឬជាម្ចាស់សិទ្ធិថតចម្លងនៃរូបថតនោះ)។

    5. ៧.៥. អ្នកទទួលស្គាល់ថា អ្នកទទួលខុសត្រូវចំពោះ និងត្រូវប្រុងប្រយ័ត្នសមស្របទាំងអស់ក្នុងការធានាថាព័ត៌មានដែលអាច ផ្តល់តាមរយៈកម្មវិធី មហានគរ ម៉ូបាល ពិត ពេញលេញ ត្រឹមត្រូវ និងទាន់បច្ចុប្បន្នភាព។

  21. ៨. ការទទួលខុសត្រូវ និងការសងសំណង


  22. ៨.១ ការទទួលខុសត្រូវរបស់គ្រឹះស្ថាន មហានគរ


    1. ៨.១.១ គ្រឹះស្ថាន មហានគរ មិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយបណ្តាលមកពីការប្រើប្រាស់កម្មវិធី មហានគរ ម៉ូបាល របស់អ្នកឡើយ រួមមាន ការខាតបង់បណ្តាលមកពីការបំពានសុវត្ថិភាពណាមួយ ប្រសិនបើអ្នកបានធ្វើសកម្មភាពក្លែងបន្លំ ( តែម្នាក់ឯង ឬរួមគ្នាជាមួយនរណាម្នាក់ផ្សេងទៀត ) ប្រសិនបើអ្នកបានតម្លើងកម្មវិធីនៅលើទូរសព្ទេបស់អ្នកដែលមិនមែនជាកម្មវិធីដែលមាននៅលើ App Store ឬ Play Store ប្រសិនបើអ្នកបានបង្ក ឬរួមចំណែកដល់ការខាតបង់នោះ ឧទាហរណ៍ ដោយមិនប្រតិបត្តិតាមលក្ខខណ្ឌជាក់លាក់ណាមួយ ឬលក្ខខណ្ឌអនុវត្តផ្សេងៗ។ វាជាជម្រើសរបស់អ្នកក្នុងការដោនឡូត និងដំឡើងកម្មវិធី មហានគរ ម៉ូបាល។ ក្នុងកម្រិតអនុញ្ញាតដោយច្បាប់ គ្រឹះស្ថាន មហានគរ មិនទទួលខុសត្រូវចំពោះការខាតបង់ ឬផលវិបាកណាមួយចំពោះអ្នកឡើយ ទោះលទ្ធផលណាមួយក៏ដោយដែលបណ្តាលមកពីការសម្រេចចិត្តនេះរួមមាន ក្នុងករណីគ្រឹះស្ថាន មហានគរ បដិសេធ ឬមិនបានដំណើរការសំណើរសុំធ្វើប្រតិបត្តិការ ឬពន្យារពេលដំណើរការធ្វើប្រតិបត្តិការ។

  23. ៨.២ កម្រិតការទទួលខុសត្រូវរបស់គ្រឹះស្ថាន មហានគរ


    1. ៨.២.១ ក្នុងកម្រិតអនុញ្ញាតដោយច្បាប់ យើងមិនទទួលខុសត្រូវចំពោះអ្នកការចំណាយ ការខាតបង់ ការខូចខាត ឬបំណុលផ្ទាល់ ឬប្រយោលនានា បណ្តាលមកពី៖

      1. ក. ការប្រើប្រាស់របស់អ្នកលើសេវាកម្មណាមួយដែលមិនបានផ្តល់ជូនតាមរយៈកម្មវិធី មហានគរ ម៉ូបាល
      2. ខ. អ្នកមិនបានប្រតិបត្តិតាមលក្ខខណ្ឌជាក់លាក់
      3. គ. ការពន្យាពេល ឬការបាត់បង់ការចូលប្រើប្រាស់ ឬការប្រើប្រាស់ប្រតិបត្តិករទូរស័ព្ទណាមួយគ្រប់ពេលវេលា
      4. ឃ. បញ្ហា ឬកំហុសណាមួយក្នុងការរចនា មាតិកា ឬវិស្វកកម្មរបស់ប្រតិបត្តិករទូរស័ព្ទណាមួយដែលហួសពីការគ្រប់គ្រងរបស់យើង
      5. ង. ការខូចឧបករណ៍ ឬប្រព័ន្ធណាមួយ ឬការដាច់លីងទូរគមនាគមន៍ណាមួយ ឬ
      6. ច. មូលហេតុ ឬព្រឹត្តការណ៍ណាមួយហួសពីការគ្រប់គ្រងរបស់យើង។


    2. ៨.២.២ គ្រឹះស្ថាន មហានគរ មិនមានសិទ្ធិអំណាចក្នុងការធ្វើសកម្មភាព ឬទទួលកាត្វកិច្ចណាមួយជំនួសប្រតិបត្តិករទូរស័ព្ទណាមួយឡើយ។

    3. ៨.២.៣ គ្រឹះស្ថាន មហានគរ គ្រប់ពេលវេលា មិនធ្វើជាភ្នាក់ងារ ឬដៃគូប្រតិបត្តិករទូរស័ព្ទណាមួយក្នុងការផ្តល់សេវាទូរស័ព្ទ ហើយគ្រឹះស្ថាន មហានគរ មិនតំណាង ឬផ្តល់ការតំណាងណាមួយដែលថាមានទំនាក់ទំនងបែបនោះឡើយ។

  24. ៨.៣ ការទទួលខុសរបស់អ្នក


    1. ៨.៣.១ អ្នកទទួលស្គាល់ថា ការដែលមិនបានត្រួតពិនិត្យឡើញវិញដោយគ្មានការអនុញ្ញាតពីអ្នក នូវព័ត៌មានដែលមានជាកម្មសិទ្ធិដែលផ្តល់ជូន ឬមានតាមរយៈកម្មវិធី មហានគរ ម៉ូបាល ឬផ្នែកណាមួយនៃកម្មវិធីនេះអាចបណ្តាលឲ្យមានការចាត់វិធានការផ្លូវច្បាប់។

    2. ៨.៣.២ អ្នកនឹងទទួលខុសត្រូវចំពោះការបាត់បង់ណាមួយពីយើង(រួមមានការខាតបង់ដែលជាផលវិបាក) ដែលបណ្តាលមកពីការក្លែងបន្លំ ឬការធ្វេសប្រហែសរបស់អ្នក ឬការរំលោភលើលក្ខខណ្ឌជាក់លាក់របស់អ្នក។ អ្នកនឹងទទួលខុសត្រូវចំពោះការបាត់បង់ណាមួយដែលកើតឡើងដោយពួកយើង ដែលបណ្តាលមកពីការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬការប្រើប្រាស់សេវាកម្មណាមួយដែលមាននៅក្នុង មហានគរ ម៉ូបាល និងដែលអ្នកបានរួមចំណែកដោយការខកខានរបស់អ្នកក្នុងការអនុលោមតាមលក្ខខណ្ឌជាក់លាក់។ នេះរួមបញ្ចូលប្រសិនបើអ្នក៖

      1. ក. ជ្រើសរើសលេខកូដសម្ងាត់ (PIN) មិនសមស្រប
      2. ខ. អមិនបានការពារសមស្របនូវលេខកូដសម្ងាត់ (PIN) របស់អ្នក
      3. គ. ការពន្យាពេល ឬការបាត់បង់ការចូលប្រើប្រាស់ ឬការប្រើប្រាស់ប្រតិបត្តិករទូរស័ព្ទណាមួយគ្រប់ពេលវេលា
      4. ឃ. មិនបានបិទការផ្ទៀងផ្ទាត់ព័ត៌មានអ្នកទទួលមុនធ្វើការផ្ទេរប្រាក់ ឬទូទាត់ដែលនាំឲ្យមានការខាតបង់ផ្ទាល់ ឬប្រយោល ឬ
      5. ង. អ្នកពន្យាពេលមិនសមស្របក្នុងការជូនដំណឹងមកយើងអំពី៖ (i) ការបាត់បង់ ឬលួចចោរលួចទូរស័ព្ទដៃ ឬឧបករណ៍ចល័ត ឬអត្តសញ្ញាណសុវត្ថិភាពរបស់អ្នក (ii) ការបង្ហាញជាក់ស្តែង ឬសង្ស័យដល់អ្នកផ្សេងនូវលេខកូដសម្ងាត់ PIN (iii) នៅពេលអ្នកដឹង ឬសង្ស័យថា អ្នកផ្សេងអាចដោះសោឧបករណ៍ចល័តរបស់អ្នក និង/ឬរក្សាទុកឧបករណ៍កំណត់អត្តសញ្ញាណតាម (Biometric Identifier) នៅលើទូរស័ព្ទរបស់អ្នក ហើយអ្នកបានបើកការផ្ទៀងផ្ទាត់នៅលើកម្មវិធី មហានគរ ម៉ូបាល ឬ (iv) ដែលថា មាន ឬអ្នកសង្ស័យថា មានការចូលប្រើប្រាស់ ឬសកម្មភាពដែលគ្មានការអនុញ្ញាតតាមរយៈកម្មវិធី មហានគរ ម៉ូបាល។

  25. ៨.៤ កម្រិតការទទួលខុសរបស់អ្នក


    1. ៨.៤.១ អ្នកមិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយបណ្តាលមកពី៖

      1. ក. យើងធ្វើសកម្មភាពក្លែងបន្លំ ឬធ្វែសប្រហែស ឬ
      2. ខ. កំហុសដែលកើតឡើងនៅក្នុងម៉ាស៊ីន ឬប្រព័ន្ធដែលប្រើជាផ្នែកនៃប្រព័ន្ធ មហានគរ ម៉ូបាល លុះត្រាតែមានកំហុសបែបនេះជាក់ស្តែង ឬអ្នកត្រូវបានណែនាំពីកំហុសបែបនេះតាមរយៈសារ ឬការជូនដំណឹងនៅលើការបង្ហាញ ហើយការបាត់បង់បានកើតឡើងបន្ទាប់ពីការជូនដំណឹងបែបនេះ។

  26. ៩. វិវាទជាមួយពាណិជ្ជករ ឬអ្នកលក់


    1. ៩.១. គ្រឹះស្ថាន មហានគរ មិនទទួលខុសត្រូវចំពោះការទិញ ឬការទូទាត់ណាមួយ ឬការទូទាត់ដែលបានធ្វើឡើងតាមសេវាកម្មស្កែន QR ឬជម្រើសការទូទាត់ផ្សេងៗដែលបង្ហាញក្នុងកម្មវិធី មហានគរ ម៉ូបាល ប្រសិនបើ៖

      1. ក. មានឱនភាព ឬកង្វះខាតក្នុងការផ្តល់ទំនិញ ឬសេវាកម្មនានា
      2. ខ. អ្នកសម្រេចចិត្តថា អ្នកលែងត្រូវការទំនិញ ឬសេវាកម្មនានានោះ។

    2. ៩.២. វិវាទណាមួយត្រូវដោះស្រាយរវាងអ្នក និងពាណិជ្ជករ ឬអ្នកលក់ដោយផ្ទាល់។

    3. ៩.៣. អ្នកមានទំនួលខុសត្រូវក្នុងការអនុវត្តការថែទាំសមហេតុផល ហើយត្រូវដឹងអំពីហានិភ័យនៃការបង់ប្រាក់សម្រាប់ទំនិញ និងសេវាកម្មជាមុននៃការទទួលពួកគេ។ អ្នកគួរតែពិចារណាពីជំហររបស់បុគ្គល ឬអង្គភាពដែលអ្នកកំពុងធ្វើអាជីវកម្មជាមួយ រួមទាំងនៅពេលទិញទំនិញ ឬសេវាកម្មដែលមិនប្រឈមមុខ។

    4. ៩.៤. ប្រសិនបើអ្នកមានវិវាទជាមួយពាណិជ្ជករ ឬអ្នកលក់ អ្នកនៅតែត្រូវទូទាត់ចំនួនទឹកប្រាក់ទាំងអស់ដែលជំពាក់យើងដែរ។

  27. ១០. ការព្យួរ ឬការបញ្ឈប់កម្មវិធី មហានគរ ម៉ូបាល


    1. ១០.១. អ្នកអាចលុបចោលការប្រើប្រាស់កម្មវិធី មហានគរ ម៉ូបាល គ្រប់ពេលវេលាដោយជូនដំណឹងគ្រឹះស្ថាន មហានគរ ជាលាយលក្ខណ៍អក្សរ ឬតាមទូរស័ព្ទ។ អ្នកនៅតែទទួលខុសត្រូវចំពោះប្រតិបត្តិការដែលបានធ្វើឡើងនៅលើគណនីរបស់អ្នក/ប្រើប្រាស់កម្មវិធី មហានគរ ម៉ូបាល រហូតមកដល់ពេលដែលការលុបចោលការប្រើប្រាស់នោះមានប្រសិទ្ធភាព។

    2. ១០.២. គ្រឹះស្ថាន មហានគរ អាចដកការចូលប្រើប្រាស់គ្រប់ពេលវេលាដោយពុំចាំបាច់ជូនដំណឹងជាមុន ព្យួរ និង/ឬបញ្ឈប់ការចូលប្រើប្រាស់កម្មវិធី មហានគរ ម៉ូបាល ឬសេវាកម្មណាមួយរបស់កម្មវិធីនេះដោយមូលហេតុណាមួយ រួមមាន (ប៉ុន្តែមិនកម្រិតចំពោះ) នៅពេលដែលគ្រឹះស្ថាន មហានគរ យល់ឃើញថា អ្នកបានធ្វើសកម្មភាពដែលបំពានលក្ខខណ្ឌជាក់លាក់នោះ។

    3. ១០.៣. ក្នុងករណីអ្នកផ្លាស់ប្តូរឧបករណ៍ចល័ត ហើយមានបំណងបន្តប្រើប្រាស់កម្មវិធី មហានគរ ម៉ូបាល អ្នកត្រូវបានដោនឡូតកម្មវិធី មហានគរ ម៉ូបាល ដាក់លើឧបករណ៍ចល័តថ្មីរបស់អ្នក ហើយអនុវត្តតាមដំណើរការចុះឈ្មោះ។ អ្នកអាចដោនឡូតកម្មវិធី មហានគរ ម៉ូបាល ពីឧបករណ៍ដែលមានស្រាប់របស់អ្នកមុនពេល ឬអំឡុងពេលដំណើរការចុះឈ្មោះសម្រាប់ឧបករណ៍ថ្មីរបស់អ្នក។

  28. ១១. លក្ខខណ្ឌឯកជនភាព


    1. ១១.១. អនុលោមតាមលក្ខខណ្ឌតម្រូវបទប្បញ្ញត្តិរបស់កម្ពុជា និងគោលនយោបាយផ្ទៃក្នុងរបស់គ្រឹះស្ថាន មហានគរ អ្នកផ្តល់ការយល់ព្រមច្បាស់លាស់ និងយល់ព្រមថា៖

      1. ក. ជាផ្នែកនៃការបំពេញតាមលក្ខខណ្ឌតម្រូវនៃគោលការណ៍ស្គាល់អតិថិជនរបស់ខ្លួន (KYC) របស់គ្រឹះស្ថាន មហានគរ កម្មវិធី មហានគរ ម៉ូបាល អាចប្រមូលព័ត៌មានផ្ទាល់ខ្លួនពីអ្នក នោះអ្នកធានា និងការផ្តល់ការធានាថា ព័ត៌មានផ្ទាល់ខ្លួនដែលអ្នកផ្តល់តាមរយៈកម្មវិធី មហានគរ ម៉ូបាល ពិត ពេញលេញ និងទាន់បច្ចុប្បន្នភាព។ លើសពីនេះ អ្នកទទួលស្គាល់ និងយល់ព្រមថា ការមិនផ្តល់ព័ត៌មានផ្ទាល់ខ្លួនទាន់បច្ចុប្បន្នភាពតាមការតម្រូវរបស់កម្មវិធី មហានគរ ម៉ូបាល និងបណ្តាលឲ្យមានភាពមិនងាយស្រួល និងការកម្រិតការចូលប្រើប្រាស់មុខងាររបស់កម្មវិធី មហានគរ ម៉ូបាល។
      2. ខ. ព័ត៌មានផ្ទាល់ខ្លួនដែលប្រមូលជាផ្នែកនៃអត្តសញ្ញាណរបស់អ្នកអាចត្រូវគ្រឹះស្ថាន មហានគរ រក្សាទុកសម្រាប់គោលបំណងអនុញ្ញាតឲ្យអ្នកប្រើប្រាស់សេវាកម្មនានាដែលផ្តល់ដោយគ្រឹះស្ថាន ។
      3. គ. គ្រឹះស្ថាន មហានគរ អាចប្រមូលព័ត៌មានណាមួយអំពីអាកប្បកិរិយាប្រើប្រាស់សម្រាប់គោលបំណងពង្រឹងសុវត្ថិភាព និងការកែលម្អបទពិសោធអ្នកប្រើប្រាស់។
      4. ឃ. គ្រឹះស្ថាន មហានគរ អាចតម្រូវឲ្យបើកការតាមដានទីតាំងនៅលើឧបករណ៍ចល័តរបស់អ្នក ទើបមុខងារជាក់លាក់មួយចំនួននៅក្នុងកម្មវិធី មហានគរ ម៉ូបាល អាចដំណើរការបាន។

    2. ១១.២. គ្រឹះស្ថាន មហានគរ ក៏អាចតម្រូវដោយបទប្បញ្ញត្តិមួយចំនួនឲ្យបង្ហាញព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានសម្ងាត់របស់អ្នកពាក់ព័ន្ធនឹងប្រតិបត្តិការគណនីរបស់អ្នក ហើយអ្នកព្រម និងអ្នកយល់ព្រមច្បាស់លាស់ចំពោះការបង្ហាញព័ត៌មានទាំងនេះ។

    3. ១១.៣. អ្នកផ្តល់ការយល់ព្រមច្បាស់លាស់ និងយល់ព្រមថា គ្រឹះស្ថាន មហានគរ អាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយតតិយភាគី ដើម្បីប្រតិបត្តិតាមកាតព្វកិច្ចច្បាប់ នៅពេលគ្រឹះស្ថាន មហានគរ ជឿជាក់ដោយស្មោះត្រង់ថា ច្បាប់ជាធរមានតម្រូវ តាមសំណើរបស់អាជ្ញាធររដ្ឋាភិបាលស្របតាមច្បាប់ជាធរមាន ដើម្បីផ្ទៀងផ្ទាត់ ឬអនុវត្តកម្មសិទ្ធិបញ្ញារបស់យើង ឬគោលនយោបាយជាធរមានផ្សេងៗ ដើម្បីរកឲ្យឃើញ និងបង្ការការក្លែងបន្លំ ឬភាពងាយរងគ្រោះផ្នែកបច្ចេកទេស ឬសុវត្ថិភាពណាមួយ ដើម្បីឆ្លើយតបនឹងភាពអាសន្ន និង/ឬដើម្បីតតិយភាគី ដូចជាអ្នកដំណើរការការទូទាត់តតិយភាគី អាចផ្តល់សេវាចាំបាច់នានាដើម្បីឲ្យគ្រឹះស្ថាន មហានគរ ផ្តល់សេវាកម្មណាមួយនៅក្នុងលក្ខខណ្ឌជាក់លាក់។ ប្រសិនបើមានការបំពានព័ត៌មានណាមួយរបស់អ្នកដោយតតិយភាគី នោះអ្នកយល់ព្រមលើកលែងគ្រឹះស្ថាន មហានគរ ពីការទទួលខុសត្រូវណាមួយហើយចាត់វិធានការច្បាប់ចំពោះតែតតិយភាគី។

  29. ១២. លក្ខខណ្ឌជាក់លាក់បន្ថែម


    1. ១២.១. មុខងារផ្សេងៗដូចជា ដាក់បញ្ញើ ស្នើកម្ចីភ្លាមៗ និងសេវាកម្មផ្សេងៗដែលអ្នកចូលប្រើប្រាស់ដោយប្រើកម្មវិធី មហានគរ ម៉ូបាល និងប្រតិបត្តិការនីមួយៗដែលបានធ្វើឡើងនៅក្នុងគណនីនៅតែអនុវត្តន៍តាមលក្ខខណ្ឌជាក់លាក់ដែលគ្រប់គ្រងមុខងារទាំងនោះ។

  30. ១៣. កម្មសិទ្ធិបញ្ញា


    1. ១៣.១. គ្រឹះស្ថាន មហានគរ មាន ឬបានទទួលអាជ្ញាបណ្ណមានសុពលភាពក្នុងការប្រើប្រាស់កម្មសិទ្ធិបញ្ញាទាំងអស់ដែលប្រើប្រាស់ពាក់ព័ន្ធនឹងការផ្តល់កម្មវិធី មហានគរ ម៉ូបាល។ ព័ត៌មានដែលបានផ្តល់ដល់អ្នកជាផ្នែកនៃកម្មវិធី មហានគរ ម៉ូបាល អាចត្រូវបានប្រើប្រាស់សម្រាប់តែការប្រើប្រាស់ផ្ទាល់ខ្លួន និងជាឯកសារយោងប៉ុណ្ណោះ ហើយមិនអាចបង្កើតឡើងវិញ ចែកចាយ ឬបញ្ជូនទៅកាន់នរណាម្នាក់ ឬបានដាក់បញ្ជូលក្នុងឯកសារផ្សេងៗណាមួយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍ជាមុនពីគ្រឹះស្ថាន មហានគរ ឡើយ។

  31. ១៤. វិសោធនកម្ម


    1. ១៤.១. គ្រឹះស្ថាន មហានគរ អាចផ្លាស់ប្តូរលក្ខខណ្ឌជាក់លាក់គ្រប់ពេលវេលា។ ប្រសិនបើដូច្នេះគ្រឹះស្ថាន មហានគរ នឹងតែងតែជូនដំណឹងសមស្របដែលតម្រូវដោយច្បាប់ជាធរមាន និងទំនាក់ទំនងការផ្លាស់ប្តូរទាំងនេះ តាមរយៈទំនាក់ទំនងផ្ទាល់តាម សាខាគ្រឹះស្ថាន មហានគរ តាមរយៈការជូនដំណឹងតាមប្រព័ន្ធផ្សព្វផ្សាយ (រួមមានការជូនដំណឹងសាធារណៈ) តាមការជូនដំណឹងលើវេបសាយរបស់គ្រឹះស្ថាន មហានគរ ឬវិធីសាស្រ្តទំនាក់ទំនងអេឡិកត្រូនិកផ្សេងៗដែលអ្នកប្រើប្រាស់។

  32. ១៥. ដំណោះស្រាយវិវាទ និងច្បាប់គ្រប់គ្រង


    1. ១៥.១. វិវាទណាមួយដែលកើតចេញពី ឬពាក់ព័ន្ធនឹងលក្ខខណ្ឌជាក់លាក់ រួមទាំងសំណួរទាក់ទងនឹងអត្ថិភាព សុពលភាព ការអនុវត្ត ឬការបញ្ចប់របស់វា នឹងត្រូវបញ្ជូនទៅ និងដោះស្រាយជាចុងក្រោយដោយអាជ្ញាកណ្តាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមវិធាននៃមជ្ឈត្តកម្ម។ មជ្ឈមណ្ឌលមជ្ឈត្តកម្មពាណិជ្ជកម្មជាតិ (“ច្បាប់របស់ NCAC”) ដែលចូលជាធរមាននៅពេលចាប់ផ្តើមមជ្ឈត្តកម្ម ហើយដោយយោងនៅក្នុងឃ្លានេះ ច្បាប់ NCAC ត្រូវបានចាត់ទុកថាត្រូវបានដាក់បញ្ចូលជាផ្នែកនៃកិច្ចសន្យានេះ។ សាលាក្តីត្រូវមានអាជ្ញាកណ្តាលម្នាក់។ ភាសានៃអាជ្ញាកណ្តាលត្រូវជាភាសាអង់គ្លេស។ លក្ខខណ្ឌជាក់លាក់ត្រូវបានគ្រប់គ្រងដោយច្បាប់នៃប្រទេសកម្ពុជា។